កីឡា

Mbappe អាចនឹងអង្គុយកៅអី បម្រុងពេញមួយរដូវ កាលក្រោយដោយសារ បញ្ហាកុងត្រា

AFP

កីឡាករខ្សែប្រយុទ្ធ Kylian Mbappeត្រូវបាន The Goal ចេញផ្សាយថានឹងបង្ខំចិត្តទទួលយកការដាក់ពិន័យមួយរបស់ក្លឹប PSG នៅរដូវកាលក្រោយតាមរយៈអង្គុយនៅកៅអីបម្រុងពេញមួយឆ្នាំតែម្តង។

ប្រភពដដែលបានសរសេរទៀតថាក្លឹបបារាំង PSG បានសំដែងការមិនពេញចិត្តទៅនឹងអត្តចារិករបស់ Mbappe ក្នុងរយៈពេលចុងក្រោយនេះឡើយពោលក៏ដោយសារតែបញ្ហាកុងត្រាដែលជឿជាក់ថាកីឡាករបារាំងរូបនេះមិនចង់បន្តលេងជាមួយនឹងក្រុមទៀតឡើយហើយរំពឹងថាអាចចរចាផ្តាច់កុងត្រាដើម្បីចូលរួមជាមួយនឹង Real Madrid ជំនួសវិញ។

គួរឲ្យដឹងដែរថាកន្លងមកកីឡាកររូបនេះតែងតែមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ក្នុងតម្លៃដល់ទៅ២០០លានផោនប៉ុន្តែដោយសារការសម្រេចចិត្តខុសកាលពីរដូវក្តៅឆ្នាំទៅជាមួយនឹងកុងត្រារយៈពេលវែងទើបធ្វើឲ្យគាត់មិនអាចចាកចេញបានឡើយនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top