កីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងសំបូររឿងអាស្រូវ Mason Greenwood ត្រូវបាន The Goal ចេញផ្សាយថាបានចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបបិសាចក្រហម Man UTD វិញហើយក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំដោយសារបញ្ហារឿងអាស្រូវផ្លូវភេទ។
ប្រភពដដែលបានបន្តទៀតថា កីឡាកររូបនេះត្រូវបានគេមើលឃើញថាបានខិតខំ ក្នុងការហ្វឹកហាត់ខ្លាំងណាស់ក្នុងពេលនៃការត្រឡប់មកវិញលើកនេះ ទាំងដែលបច្ចុប្បន្នគាត់នៅស្ថិតនៅក្នុងការស៊ើបអង្កេតផ្ទៃក្នុងបន្ថែមទៀតពីសំណាក់ក្លឹបក្តី។
កីឡាករ Greenwood បានខកខានក្នុងការប្រកួតជូនក្លឹបតាំងតែពីខែមករាឆ្នាំ២០២២នៅពេលដែលគាត់ត្រូវបានគេចោទប្រកាន់អំពីការប្រើប្រាស់អំពើហិង្សាដាក់សង្សាររបស់គាត់។់
ទោះបីជាយ៉ាងណាក្តីបទចោទប្រកាន់ និងការជាប់ចោទត្រូវបានបញ្ចប់រួចរាល់ហើយកីឡាករវ័យក្មេងរូបនេះក៏បានវិលត្រឡប់មកវិញដោយហ្វឹកហាត់ ជាមួយនឹងកីឡាករមិត្តរួមក្លឹបផ្សេងទៀតដូចជា Elanga ជាដើមផង៕ ប្រែសម្រួល៖ស៊ុនលី