ក្លឹបតោខៀវ Chelsea កំពុងធ្វើសកម្មភាពយ៉ាងមមាញឹកយ៉ាងខ្លាំង ក្នុងរដូវក្តៅនេះត្រៀមការប្រកួតរដូវកាលក្រោយដោយក្នុងនោះចុងក្រោយ ក្លឹបបានដាក់សំណើររួចរាល់ហើយសុំចរចាកីឡាករ Rayan Cherki ដែលកំពុងលេងនៅបារាំង។
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Cherki ដែលកំពុងលេងឲ្យក្លឹប Lyon រូបនេះត្រូវបាន The Goal ចេញផ្សាយថានឹងអាចមានតម្លៃខ្លួនប្រមាណជា៤០លានអឺរ៉ូ ហើយគាត់គឺជាកីឡាករដ៏មានសក្តានុពលបំផុត សម្រាប់ជំនួសតំណែងកីឡាករ Christian Pulisic ដែលបានសម្រេចចិត្តចាកចេញទៅចូលរួមជាមួយនឹង AC Milan ទៅហើយនោះ។
ទោះបីជាយ៉ាងណាក្តីកីឡាករបារាំងរូបនេះ កំពុងមានឈ្មោះជាកីឡាករគោលដៅរបស់ក្លឹបជាច្រើននៅអឺរ៉ុប ផងដែរហើយបច្ចុប្បន្នកុងត្រារបស់គាត់ជាមួយនឹងក្លឹប Lyon គឺមានរហូតទៅដល់ឆ្នាំ២០២៥ឯណោះ៕ ប្រែសម្រួល៖ស៊ុនលី