កីឡា

Pulisic ធ្វើដំណើរមក ដល់ទឹកដី AC Milan ហើយនៅថ្ងៃនេះ

ប្រភព ៖ AFP

កីឡាករខ្សែ ប្រយុទ្ធអាមេរិក Christian Pulisic បានបង្ហាញអំពីភាពរំភើប ក្នុងចិត្តនៅថ្ងៃនេះ ក្រោយពេលដែលបានធ្វើដំណើរ មកដល់ទឹកដី San Siro របស់ក្លឹប AC Milan ជាលើកដំបូង ដើម្បីត្រៀមចូលរួមក្លឹបថ្មី ។

The Goal ជឿជាក់ថាកីឡាកររូបនេះ ត្រូវបានផ្ទេរមកពីក្លឹបអង់គ្លេសតោខៀវ Chelsea ក្នុងតម្លៃប្រមាណជា១៧លានផោន ហើយការធ្វើតេស្តសុខភាព ក៏នឹងត្រូវធ្វើភ្លាមៗផងដែរ។

កីឡាករបានចែករំលែកវិដេអូ នៅពេលដែលធ្វើដំណើរមក ដល់ប្រទេសអ៊ីតាលីនិងកីឡាដ្ឋាន San Siro ផងនិងដោយភ្ជាប់ ជាមួយនឹងឃ្លា ដែលសរសេរថា៖សួស្តីអ្នកគាំទ្រ ក្លឹប AC Milan ទាំងអស់គ្នា ។ ខ្ញុំបានមកដល់ទីក្រុង Milan ហើយ ។ ពិតជារំភើបណាស់ នឹងមិនអាចរងចាំក្នុងការចាប់ ផ្តើមយូរនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top