ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២3 របស់ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាថ្ងៃនៅទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍់ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ជាតិនេះចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ដោយ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន១៥០នាក់ ក្នុងនោះមានកីឡាការិនី ៤៥នាក់ និងកីឡាករចំនួន ៧៣ នាក់ គ្រូបង្វឹក ១៦ នាក់ និងគណៈប្រតិភូ ១៦ នាក់មកពីក្លិបចំនួន១៦រួមមានក្លិបក្រសួងមហាផ្ទៃ ក្លិបខេត្តត្បូងឃ្មុំ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបសាលាអន្តរជាតិអេបផល ក្លិបវិរភាពកីឡា ក្លិបវិឡាល័យ ប៊ុន រានីហ៊ុនសែន កោះដាច់ ក្លិបថ្មស ខេត្តកោះកុង និងក្លិបខេត្តកោះកុង។
លោកអគ្គលេខាធិការបានបន្តថា ក្លិបវិទ្យាល័យពងទឹក ក្លិបក្តីចាស់ ក្លិបជម្ពូវ័ន្តសែនជ័យ ក្លិបវិឡាល័យហ៊ុន សែន តាខ្មៅ ក្លិបមិត្តភាព ក្លិបសេរីភាព ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ និងក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺ ។ កីឡាករ-កីឡាការិនីចូលរួមប្រកួតបានតែ១ វិញ្ញាសារប៉ុណ្ណោះ។ ការប្រកួតឆ្នាំនេះមាន ២៣ វិញ្ញាសា ក្នុងនោះវិញ្ញាសាមេគុនមាន ៧ មេគុនពិសេសមាន ១ និងវិញ្ញាសាប្រយុទ្ធមាន ១៥ ប្រភេទទម្ងន់៕ ដោយ៖លី ភីលីព




