ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេជឿជាក់ថានឹងត្រៀម ក្នុងការព្រមព្រៀងចុងក្រោយ ដើម្បីចំណាយលុយប្រមាណជា ៥៥លានផោនក្នុងការ នាំយកកីឡាករអ្នកចាំទី Onana ពីក្លឹប Inter Milan ដើម្បីត្រៀមរដូវកាលក្រោយ។
The Goal បានសរសេរថាកុងត្រាជាផ្លូវការបានត្រៀម រួចរាល់ហើយសម្រាប់អ្នកចាំទីរូបនេះ ដោយការព្រមព្រៀងគ្នា ដោយពាក្យសំដីបានបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញហើយរងចាំតែការសម្រេចចិត្តចុងក្រោយចំពោះរបៀបនៃការផ្តល់ប្រាក់រង្វាន់ប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាការមកដល់របស់ Onana ធ្វើឡើងបន្ទាប់ពីកីឡាករអ្នកចាំទី David De Gea និងក្លឹប Man UTD បានសម្រេចចិត្តចែកផ្លូវគ្នាក្រោយបានរស់នៅជាមួយគ្នាអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី