កីឡា

FIFA ផ្តល់សម្ភារ សម្រាប់ក្រុមបាល់ទាត់នារីវៀតណាម នៃការប្រកួតបាល់ទាត់ពិភពលោក នារីចំពោះជុំចុងក្រោយ

រូបភាពពី៖​ AFP

វៀតណាម៖ យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឲ្យដឹងថា ក្រុមបាល់ទាត់នារីវៀតណាម បានទទួលឧបករណ៍ដែលផ្តល់ដោយ FIFA ក្នុងអំឡុងពេលការប្រកួតជុំចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោកនារីនៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

VFF បានបន្តថា ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការហ្វឹកហ្វឺន និងការប្រកួតរបស់ក្រុម រួមទាំងក្រុមវៀតណាម FIFA ផ្តល់ឧបករណ៍រួមមាន ប្រអប់ទឹកកក ដបទឹក ថង់ហាត់ប្រាណ បាល់ និងត្រាសម្រាប់ការប្រកួតដែលប្រើសម្រាប់បិទលើឯកសណ្ឋានកីឡាករ។

ឧបករណ៍ហ្វឹកហ្វឺនផ្សេងទៀតនឹងត្រូវបានផ្តល់ដោយផ្ទាល់ដោយ FIFA នៅកន្លែងហ្វឹកហាត់សំខាន់របស់ក្រុមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រុមនារីវៀតណាមបានទៅប្រទេសនូវែលសេឡង់ នៅថ្ងៃទី ៦ ខែកក្កដា ២សប្តាហ៍មុនថ្ងៃបើកជាផ្លូវការ នៃការប្រកួត FIFA Women’s World Cup 2023 វគ្គផ្តាច់ព្រ័ត្រ ដូច្នេះពួកគេអាចសម្របតាមលក្ខខណ្ឌនៅទីនោះបានឆាប់។

នៅថ្ងៃទី ១០ ខែកក្កដា ក្រុមនេះបានចាញ់ ០-២ លើក្រុមនូវែលសេឡង់ ដែលជាសហម្ចាស់ផ្ទះនៃ FIFA Women’s World Cup 2023 ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន McLean Park ៕ ដោយ៖លី ភីលីព

Most Popular

To Top