ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីពេលថ្មីៗនេះថា គេមិនត្រលប់ទៅលេង នៅអឺរ៉ុបវិញឡើយ។
Ronaldo បាននិយាយថា៖” ខ្ញុំនឹងមិនត្រលប់ទៅលេងបាល់ទាត់អឺរ៉ុបវិញទេ ទ្វាមួយនេះគឺខ្ញុំបិទតែម្ដង។ ណាមួយខ្ញុំអាយុ៣៨ឆ្នាំទៅហើយ មួយវិញទៀតបាល់ទាត់អឺរ៉ុបឥឡូវគឺធ្លាក់គុណភាពខ្លាំង “។
កីឡាករនេះបន្តថា៖” លីគដែលនៅមានគុណភាព នៅអឺរ៉ុប នៅក្នុងពេលនេះគឺសល់តែមួយទេគឺ Premier League ដោយពួកគេបានដើរមុនលីគអឺរ៉ុបឆ្ងាយណាស់ “។
Ronaldo បានផ្លាស់ទៅកាន់ Al Nassr នៅក្នុងឆ្នាំនេះ ខណៈមានកីឡាករល្បីៗ ជាច្រើនផ្លាស់ទៅដូចជា Benzema និង Kante ជាដើម៕
