កីឡា

Rodrygo សង្ឃឹម​ថា​ Mbappe នឹង​ផ្លាស់​មក​កាន់​ Real Madrid

ខ្សែប្រយុទ្ធ​វ័យ​ក្មេង​របស់​ Real Madrid កីឡាករ​ Rodrygo បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sport TV នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​សង្ឃឹមថា​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នឹង​ផ្លាស់​មក​កាន់​ Real Madrid ។

Rodrygo បាន​និយាយ​ថា​៖” នៅ​ Real Madrid គឺ​វា​មាន​ភាព​ស្មុគស្មាញ​ណាស់​រញ៉េរញ៉ៃ​ណាស់​ ព្រោះ​ថា​មាន​ពាក្យចចាមអារ៉ាម​ថា​កីឡាករ​នេះ​ ឬ​កីឡាករ​នោះ​ផ្លាស់​មក​រហូត​។ ដូច​ឆ្នាំ​នេះ​អញ្ចឹង​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់​នឹង​ Harry Kane មក​នេះ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” ដូច​កាល​ខ្ញុំ​មក​ដំបូង​ (២០១៩) មាន​ពាក្យ​ចចាមអារ៉ាម​ថា​ Pogba នឹង​មក​ អញ្ចឹង​វា​អត់​មាន​ព័ត៌មាន​ច្បាស់​លាស់​នោះ​ទេ ចាំ​មើល​ៗ​ ទាក់ទង​នឹង​ Mbappe វា​ម៉េច​វិញ​ តែ​ខ្ញុំ​សង្ឃឹម​ថា​ គាត់​នឹង​ផ្លាស់​មក​នេះ​។ គាត់​នឹង​ជួយ​យើង​បាន​ច្រើន​ គាត់​ជា​កីឡាករ​ពិត​ប្រាកដ​ តែ​យ៉ាង​ណា​យើង​មិន​ដឹង​រឿង​រ៉ាវ​នេះ​ម៉េច​ហើយ​ទេ​ “។

Mbappe នៅ​តែ​បន្ត​នៅ​ជា​មួយ​ PSG ក្រោយ​បន្ត​កុងត្រា​ថ្មី​ កាល​ពី​ឆ្នាំ​មុន​ ដោយ​កីឡាករ​នេះ​សល់​កុងត្រា​ ជា​មួយ​ឆ្នាំ​ទៀត​រហូត​ដល់​ឆ្នាំ​២០២៤៕

Most Popular

To Top