កីឡា

Ronaldoថា​ គេ​មិន​ត្រលប់ ​ទៅ​លេង​នៅ ​អឺរ៉ុប​វិញ​ឡើយ​

ខ្សែប្រយុទ្ធ​ Cristiano Ronaldo បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​មិន​ត្រលប់​ទៅ​លេង​ នៅ​អឺរ៉ុប​វិញ​ឡើយ​។

Ronaldo បាន​និយាយ​ថា​៖” ខ្ញុំ​នឹង​មិន​ត្រលប់​ទៅ​លេង​បាល់ទាត់​អឺរ៉ុប​វិញ​ទេ​ ទ្វា​មួយ​នេះ​គឺ​ខ្ញុំ​បិទ​តែ​ម្ដង​។ ណា​មួយ​ខ្ញុំ​អាយុ​៣៨ឆ្នាំ​ទៅ​ហើយ​ មួយ​វិញ​ទៀត​បាល់ទាត់​អឺរ៉ុប​ឥឡូវ​គឺ​ធ្លាក់​គុណភាព​ខ្លាំង​ “។

កីឡាករ​នេះ​បន្ត​ថា​៖” លីគ​ដែល​នៅ​មាន​គុណភាព​ នៅ​អឺរ៉ុប​ នៅ​ក្នុង​ពេល​នេះ​គឺ​សល់​តែ​មួយ​ទេ​គឺ​ Premier League ដោយ​ពួក​គេ​បាន​ដើរ​មុន​លីគ​អឺរ៉ុប​ឆ្ងាយ​ណាស់​ “។

Ronaldo បាន​ផ្លាស់​ទៅ​កាន់​ Al Nassr នៅ​ក្នុង​ឆ្នាំ​នេះ​ ខណៈ​មាន​កីឡាករ​ល្បី​ៗ ​ជា​ច្រើន​ផ្លាស់​ទៅ​ដូច​ជា​ Benzema និង​ Kante ជា​ដើម​៕

Most Popular

To Top