កីឡា

លោក Infantino ៖ យើងគួរចាប់យកពេលវេលា ក្នុងការទិញសំបុត្រ ការប្រកួតបាល់ទាត់ ពិភពលោកនារី នៅនាទីចុងក្រោយ

ប្រភព ៖ AFP

AUCKLAND ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រធាន FIFA លោក Gianni Infantino កាលពីថ្ងៃពុធបានជំរុញ អ្នកគាំទ្រឲ្យចាប់យកពេលវេលាទិញ សំបុត្រចូលទស្សនាព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ពិភពលោក របស់នារី “Women’s World Cup” ដោយការប្រកួតភាគច្រើន មិនទាន់លក់អស់នៅមុនការប្រកួត ។

មានការព្រួយបារម្ភជាយូរ មកហើយអំពីការលក់នៅប្រទេស នូវែលសេឡង់ ដែលនឹងចាប់ផ្តើមការប្រកួត បើកឆាកនៅថ្ងៃព្រហស្បតិ៍ក្នុងទីក្រុង Auckland នៅពេលសហម្ចាស់ផ្ទះជួប ជាមួយន័រវេស។ សំបុត្រនៅតែមាននៅថ្ងៃពុធ សម្រាប់ការប្រកួត ។ អូស្ត្រាលីជាប្រទេសម្ចាស់ផ្ទះ មួយទៀតត្រូវប៉ះ សាធារណរដ្ឋអៀរឡង់ ក្នុងការប្រកួតទី ២ នៅថ្ងៃព្រហស្បតិ៍ ក្នុងការលក់ដាច់ នៅកីឡដ្ឋាន Sydney’s Stadium Australia អាចផ្ទុកអ្នកគាំទ្របានប្រហែល ៨០,០០០នាក់ ។

អគ្គលេខាធិការ FIFA លោក Fatma Samoura បាននិយាយថា សំបុត្រចំនួន ១.៣៧៥ លានត្រូវបានលក់សម្រាប់ការប្រកួតរយៈពេលមួយខែជាសរុប ដែលលើសពីតួលេខសរុបសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០១៩ នៅប្រទេសបារាំង។ ទោះយ៉ាងណាក៏ដោយ ការប្រកួតនោះមាន ២៤ ក្រុម ឡើង ៣២ ក្រុម សម្រាប់ការប្រកួតនាពេលខាងមុខ។

លោក Infantino បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Auckland ថា សារតែមួយគត់របស់ខ្ញុំ ដែលខ្ញុំចង់ចេញពីទីនេះ គឺចាប់យកឱកាសនេះ ចូរមានមោទនភាពចំពោះអ្វី ដែលអ្នកអាចធ្វើបាននៅទីនេះ នៅប្រទេសនូវែលសេឡង់ និងក្នុងប្រទេសអូស្ត្រាលី ។
លោកបាននិយាយក្នុងសន្និសីទ សារព័ត៌មានមួយ ដែលមានកម្រិតទាបជាងការអន្តរាគមន៍របស់លោក ការប្រកួតបាល់ទាត់ពិភពលោក បុរសកាលពីឆ្នាំមុន នៅប្រទេសកាតាថា សូមមានមោទនភាព ចំពោះអ្វីដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុត មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡានោះទេ ដែលត្រូវបានរៀបចំនៅទីនេះ រហូតមកដល់ពេលនេះ ។

គេហទំព័រលក់សំបុត្រផ្លូវការរបស់ FIFA បានបង្ហាញកន្លែងដែលនៅតែមានសម្រាប់ការប្រកួតភាគច្រើន ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ រួមទាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ។ នូវែលសេឡង់ នឹងមានការប្រកួតចំនួន ២៩ ប្រកួតនោះ មានការទទួលសំបុត្រកាន់តែយឺត។
លោក Jane Patterson ជាប្រធានប្រតិបត្តិ នៃការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសនូវែលសេឡង់ បាននិយាយកាលពីដើមសប្តាហ៍នេះថា ចំនួនសំបុត្រសរុបបានលក់ សម្រាប់ការប្រកួតក្នុងប្រទេសមានត្រឹមតែជាង ៣២០,០០០ប៉ុណ្ណោះ ៕
ដោយ៖លី ភីលីព

Most Popular

To Top