កីឡា

Barca ចាយលុយ ត្រឹមតែ៨ លានផោន ទិញបាន Romeu

ប្រភព ៖ AFP

ទីបំផុតក្លឹប Barcelona អាចចំណាយលុយ ទិញបានកីឡាករ Romeu ត្រឡប់មកវិញសាជាថ្មី ហើយក្រោយបានបែកបាក់គ្នា អស់រយៈពេលជាច្រើនឆ្នាំ ក្នុងតម្លៃខ្លួននៃការវិលត្រឡប់ត្រឹម តែ៨លានផោនប៉ុណ្ណោះ ពីក្លឹប Girona ។

The Goal បានសរសេរថា ក្លឹបទាំងពីរបានព្រមព្រៀងគ្នា រួចរាល់ទាំងគ្រប់លក្ខខណ្ឌ ហើយកីឡាករនឹងត្រូវចូលរួម ចុះហត្ថលេខាជាផ្លូវការ ក្នុងកុងត្រា ដែលមាន រយៈពេល៣ឆ្នាំ ក្នងនាមជាកីឡាករខ្សែបម្រើប្រយុទ្ធ។

កីឡាកររូបនេះបានចាកចេញពី Camp Nou កាលពីឆ្នាំ២០១១ ទៅចូលរួមជាមួយនឹងតោខៀវ Chelsea ប៉ុន្តែមិនបានប៉ុន្មានផង ត្រូវបានក្លឹបអង់គ្លេសនេះ លក់ចេញទៅឲ្យ Southampton មុនពេល ដែលបានផ្ទេរមកអេស្បាញវិញ ជាមួយនឹងក្លឹប Griona៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top