The Goal នៅថ្ងៃនេះបានសរសេរថា កីឡាករ Kyle Walker បានចេញមកបញ្ជាក់សាជាថ្មីច្បាស់ ហើយថាជាមួយនឹងក្លឹបមេឃខៀវ Man City គាត់ពិតជាមានបំណងចាកចេញ ហើយទៅចូលរួមជាមួយនឹង Bayern Munich ពិតមែន ។
ប្រភពដដែលបានសរសេរទៀតថា កីឡាករអង់គ្លេសរូបនេះ បានទំនាក់ទំនង ជាមួយនឹងគ្រូបង្វឹកលោក Pep Guardiola រួចមកហើយថា គាត់មិនមានបំណង បន្តលេងនៅ Man City ទៀតឡើយនៅរដូវកាលក្រោយហើយក្លឹបយក្ស អាល្លឺម៉ង់មួយគត់ គឺជាគោលដៅថ្មី។
កីឡាករខ្សែការពារវ័យ៣៣ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា បានទំនាក់ទំនងជាមួយនឹងក្លឹប Bayern Munich ជាយូរមកហើយហើយសង្ឃឹមថា នឹងអាចដំណើរការផ្ទេរបានយ៉ាងឆាប់បំផុត នៅរដូវក្តៅនេះជាមួយនឹងកុងត្រា ដែលបានព្រមព្រៀង រវាងក្លឹបនិងកីឡាករ រួចទៅហើយគឺដល់ឆ្នាំ២០២៥៕
ប្រែសម្រួល៖ស៊ុនលី