កីឡា

Erik Ten Hag ចង់ឲ្យកូនក្រុម លេងក្នុងទំរង់ កាចជាងនេះ

ប្រភព ៖ AFP

គ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD លោក Erik Ten Hag បានធ្វើការលើកឡើងមួយ នៅក្រោយជ័យជំនះ ការប្រកួតបើករដូវកាលដំបូង ទទួលជ័យជំនះ លើក្រុមបារាំង Lyon ប៉ុន្តែក្នុងលទ្ធផលត្រឹមតែ១ទល់នឹង០ប៉ុណ្ណោះ ។

THe Goal បានសរសេរថា នៅក្រោយការប្រកួតគ្រូបង្វឹករូបនេះ បានលើកឡើងថា ទំរង់លេងយប់មិញនេះ ហាក់ដូចជាសាមញ្ញពេកហើយក្តីបារម្ភថា ទំរង់លេងនេះ នឹងមានលក្ខណៈដូចទៅនឹងទំរង់ លេងកាលពីរដូវកាលចាស់ដដែល។

លោក Hag បានបញ្ជាក់បែបនេះថា កូនក្រុមរបស់លោកដាច់ខាត ត្រូវតែលេងឲ្យកាចជាងនេះ បន្តិចបើចង់លើកបានពានរង្វាន់ និងទទួលជោគជ័យ នៅរដូវកាលក្រោយ ។

គួរឲ្យដឹងដែរថា ការប្រកួតមិត្តភាពយប់មិញនេះ គ្រាប់បាល់របូតមានតែ១គ្រាប់គត់ ដែលជាការស៊ុតបញ្ចូលទី ដោយកីឡាករហូឡង់ Donny Van de Beek៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top