កីឡា

Man UTD ចាញ់ Crystal Palace បាក់មុខលទ្ធផល ៤ទល់នឹង០

ការប្រកួតយប់មិញនេះ ប្រហែលជាការប្រកួត ចុងក្រោយ របស់គ្រូបង្វឹកលោក Erik Ten Hag ហើយដោយសារ តែក្រុមបិសាចក្រហម Man UTD បានទទួលរងនូវបរាជ័យ ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
ជួបជាមួយនឹងម្ចាស់ផ្ទះ Crystal Palace ។

Man UTD រកមួយគ្រាប់ មិនបានឡើយខណៈដែល Crystal Palaceអាចរកគ្រាប់បាល់ បានទៅដល់៤គ្រាប់ ក្នុងការប្រកួត៩០នាទីពេញ ទាំងដែលគ្រប់គ្រងបាល់ បានត្រឹមតែ៤២ភាគរយក្តី។

៤គ្រាប់របស់ Crystal Palace កើតឡើងដំបូង នៅនាទីទី១២ដោយ Olise និងបន្ថែមមួយគ្រាប់ទៀតដោយ Mateta នៅនាទីទី៤០ហើយចូលដល់តង់ទី២នាទីទី៥៨ទើប Mitchell រកគ្រាប់ទី៣ បានសម្រេចនិងបន្តទៅគ្រាប់
ទី៤ធ្វើបានដោយ Oliseដដែលនៅនាទីទី៦៦ ។

លទ្ធផលយប់មិញបានធ្វើឲ្យ Man UTD ធ្លាក់ទៅដល់លេខរៀងទី៨ ក្នុងតារាងមានត្រឹមតែ ៥៤ពិន្ទុប៉ុណ្ណោះហើយ Crystal Palace ឡើងទៅលេខរៀង ទី១៤មាន៤៣ពិន្ទុ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top