ភ្នំពេញ ៖ លោកគ្រូ Don Delton ជំនាញខ្សែក្រវ៉ាត់ខ្មៅ ៩ ដាន់ លើប្រភេទកីឡាតេក្វាន់ដូ ITF ដែល បាន ធ្វើដំណើមកពីប្រទេសអៀកឡង់ បានមកផ្តល់ការហ្វឹកហាត់ចែករំលែកលើបច្ចេកទេសមួយចំនួន ដូចជា មេគុណ ប្រយុទ្ធ ដល់កីឡាករ កីឡាការិនីក្រុមជម្រើសជាតិ ITF កម្ពុជា ។
ដែលការមកចែករម្លែកបច្ចេកទេសនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅកន្លែងប្រមូលផ្តុំហ្វឹកហាត់របស់អត្តពលិក នៃអគាហ្វឹកហ្វឺនកីឡា ជាន់ទី៤ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្នុងឱកាសនោះលោកគ្រូ Don Delton បានសម្តែងការកោតសរសើរ នឹងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អត្តពលិកកម្ពុជា ដោយលោក បាននិយាយថា តាមដែលបទពិសោធន៍ដែលលោកតែងតែចេញទៅបង្វឹកតាមបណ្តាលប្រទេសជាច្រើន ក្នុងមួយឆ្នាំៗគឺមិនតិចជាង២០ ទៅ៣០ប្រទេសនោះទេ ប៉ុន្តែលោកពិនិត្យឃើញថា អត្តពលិកកម្ពុជាមានកម្រិតបច្ចេកទេសខ្ពស់ គួអោយកត់សម្គាល់ ។
អ្នកជំនាញតេក្វាន់ដូ ITF មកពីសហព័ន្ធអន្តរជាតិខាងលើ បានបន្តថា ដោយសារតែលោកមានខ្សែក្រវ៉ាត់ខ្មៅ ៩ ដាន់ ដូចនេះលោកមានភារកិច្ចដើម្បីពង្រីកសក្កានុពលរបស់ ITF ទូទាំងពិភពលោក តាមរយៈការធ្វើដំណើទស្សនៈកិច្ច ទៅកាន់ប្រទេសជាច្រើន ហើយក៏បានមកដល់ប្រទេសកម្ពុជា កាលពី៦ខែមុន ដោយមានទំនាក់ទំនង់ជាមួយផ្នែកមួយរបស់ ITF កម្ពុជា ដូច្នេះលោកក៏បានទាក់ទង់គ្នាដើម្បីផ្តល់នូវការចែករំលែកបច្ចេកទេសបែបនេះ ។
អ្នកជំនាញ និងជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ ៩ ដាន់រូបនេះ បានបញ្ជាក់ថា ក្រោយពីបញ្ចប់បេសកកម្មលើកនេះ លោកមានអារម្មណ៍រីករាយ ហើយលោកក៏នឹងមានផែនការធ្វើដំណើមកទីនេះម្តងទៀតសម្រាប់ឆ្នាំបន្ទាប់ផងដែរ ។ ដោយ៖លី ភីលីព




