The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកលោក Erik Ten Hag បានសន្យាហើយថា ក្លឹបបិសាចក្រហម Man UTD នឹងធ្វើកិច្ចការងារគ្រប់យ៉ាងដើម្បី អាចនាំយកខ្សែប្រយុទ្ធជួរមុខថ្មីម្នាក់ទៀត ឲ្យបាននៅរដូវក្តៅនេះ។
ក្លឹបបិសាចក្រហម Man UTD បានតាមដានយ៉ាងមមាញឹក នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅប៉ុន្តែមកដល់ពេលនេះក្លឹបនៅមិនទាន់បានកំណត់បានគោលដៅណាមួយ នៅឡើយទោះបីជាបានទិញបានកីឡាករចំណូលថ្មីជាច្រើនផ្សេងក្តីប៉ុន្តែមិនមែនជាខ្សែប្រយុទ្ធកណ្តាលនោះទេ។
ទោះបីជាយ៉ាងណាក្តីកន្លងមកគេមើលឃើញថា ក្លឹបបិសាចក្រហម Man UTDបានតាមចែចង់កីឡាករជាច្រើនដូចជា Harry Kane និងកីឡាករ Victor Osimhen នោះសុទ្ធតែគោលដៅអទិភាពរបស់ក្លឹបទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី
