មុនបើករដូវកាលថ្មី ២០២៣-២០២៤ថ្មីនេះកីឡាករខ្សែ ប្រយុទ្ធជើងចាស់ CR7 បានបង្ហាញនូវក្តីរំភើប និងក្តីសង្ឃឹមយ៉ាងមុតមាំ អំពីអំពីឳកាសក្នុងការបង្ហាញខ្លួនប៉ះនឹងក្រុមខ្លាំងរបស់អឺរ៉ុប នៅក្នុងប្រទេសជប៉ុន។
The Goal ចេញផ្សាយថា កីឡាករ CR7 និងក្លឹប Al Nassr បានកំពុងត្រៀម ខ្លួនយ៉ាងខ្លាំង ដើម្បីអាចបន្តធ្វើការប្រកួត បើករដូវកាលថ្មី ទោះបីជាបានបរាជ័យជាច្រើនរួច មកហើយនៅក្នុងការប្រកួតប៉ុន្មាន ដងចុងក្រោយនេះ។
តាមកាលកំណត់ក្លឹប Al Nassr នឹងត្រូវប្រកួតប៉ះនឹងក្រុមខ្លាំងបារាំង PSG ផងនិងក្រុមខ្លាំងអ៊ីតាលី Inter Milan នៅក្នុងប្រទេសជប៉ុន។
Ronaldo បានប្រាប់អ្នកកាសែតថា ពួកយើងរីករាយណាស់ ដែលនឹងអាចមានវត្តមាននៅជប៉ុននេះ ហើយវាគឺជាលើកដំបូងរបស់ Al Nassr ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី