The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ក៏ជាអ្នកដែលបានចាប់អារម្មណ៍ជាមួយនឹងកីឡាករ Sofyan Amrabat ដែលកំពុងលេងឲ្យក្លឹប Fiorentina ផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបនេះសង្ឃឹមថា នឹងអាចចំណាយលុយដើម្បីចរចាជាមួយនឹងក្លឹបតួគីក្នុងករណីដែលនៅចុងពេលនៃទីផ្សារដោះដូររដូវក្តៅនេះ នៅសល់ហិរញ្ញវត្ថុមួយចំនួនជាមុនសិនពីព្រោះថាមកដល់បច្ចុប្បន្នក្លឹបបានចំណាយអស់ប្រមាណជា១០០លានផោនមកហើយ។
ប្រសិនបើក្លឹបអាចចរចាកីឡាករ Rasmus Hojlund ពីក្លឹប Atalantaដោយនៅសេសសល់លុយខ្លះដើម្បីចំណាយនោះកីឡាករបន្ទាប់របស់ក្លឹបគឺនឹងត្រូវធ្វើជាមួយនឹងកីឡាករខ្សែបម្រើ Sofyan រូបនេះជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី