កីឡា

Bayern អះអាងថា Mane កំពុងពិភាក្សាជាមួយនឹង Al Nassr

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអាល្លឺម៉ង់ Bayern Munich បានអះអាងហើយថាក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតពិតជាកំពុងពិភាក្សាជាមួយនឹងកីឡាករ Sadio Mane ពិតមែន។

កីឡាករខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តហើយថា នឹងចាកចេញពីកីឡាដ្ឋាន Allianz Arena បន្ទាប់ពីបានចំណាយពេលត្រឹមតែ១រដូវកាលប៉ុណ្ណោះ នៅទីនេះក្រោយបានផ្ទេរមកពី Liverpool កាលពីរដូវក្តៅកន្លងមក។

កីឡាករវ័យ៣១ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនឲ្យក្លឹប Bayern Munich ឡើយកាលពីប្រកួតមិត្តភាពចុងក្រោយប៉ះនឹងក្លឹបជប៉ុន Kawasaki Frontale នៅក្នុងប្រទេសជប៉ុនដែលបានបង្ហាញអំពីការខកចិត្តកាន់តែខ្លាំងសម្រាប់កីឡាករផ្ទាល់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top