កីឡា

បែកមិត្តភក្ដិជិត២០ឆ្នាំ ទោះម្នាក់ក្លាយជាសន្តិសុខ ម្នាក់ជាកីឡាករ កម្រិតពិភពលោក ក៏ Mane នៅតែរាប់អានគ្នា​ធម្មតា

ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ ​កីឡាករ Sadio Mane បាន​ជួប​មិត្តភ័ក្ដិ​ពី​កុមារភាព ​របស់​ខ្លួន ​អំឡុង​ពេល​ទៅ​លេង ​ឲ្យ​ក្រុមជម្រើសជាតិ ​ទល់​នឹង​ប្រទេស​ហ្គីណេ-បាសូ​ ក្នុង​ក្របខ័ណ្ឌ​វគ្គ​ជម្រុះ​ ពាន​ប្រជាជាតិ ​នៃ​ប្រទេស​អាហ្វ្រិក។

មិត្តភ័ក្ដិ​របស់ Mane មាន​ឈ្មោះ​ថា Solo ខាន​ជួប​គ្នា​រយៈពេល ១៧ឆ្នាំ​ហើយ ។ អ្នក​ទាំង​ពីរ​ ធ្លាប់​លេង​បាល់​ជាមួយ​គ្នា​នៅ​ស្រុក​កំណើត​កាល​ពី​តូចៗ។ តែ​នៅ​ពេល​នេះ​ដែរ Solo ក្លាយ​ជា​មន្ត្រីនគរបាល​មួយ​រូប​ នៅ​ប្រទេស​ហ្គីណេ-បាសូ ហើយ​មាន​កាលវិភាគ ​មើល​ការ​ខុស​ត្រូវ​រឿង ​សន្តិសុខ​នៅ​កីឡដ្ឋាន​ជាតិ​ហ្គីណេ-បាសូ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​វិញ ។

នៅ​ពេល​ជួប​គ្នា Solo បាន​បង្ហាញ​រូប​ថត​លេង ​នៅ​ក្រុម​ជាមួយ Mane ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​មាន​ស្នាម​ញញឹម​ពព្រាយ​នៅ​ពេល​ជួប​គ្នា​វិញ ។ កាលណោះមាន​ប្រភព​មួយ ​ចំនួន​បាន​លើក​ឡើង​ថា Mane បាន​អញ្ជើញ Solo ទៅ​កាន់ Anfield ដែល​ជា​ទឹកដី​ Liverpool នៅ​ពេល​ដែល​ស្ថានភាព​កូវីដ-១៩​ធូរ​ស្បើយ ។

តាម​រយៈ​អំពើ​នេះ​ មជ្ឈដ្ឋាន​បាល់ទាត់​នានា​ បាន​សរសើរ​ពី​ទឹកចិត្ត​របស់ Mane ដែល​មិន​ចេះ​តម្កើង​ឫក​ ទោះ​មាន​បាន​អ្វី​ក៏​ដោយ​ ក៏​មិន​ភ្លេច​មិត្ត​ចាស់​ដែរ៕

Most Popular

To Top