កីឡា

Mane របួសក្នុងការ ប្រកួតឲ្យ Bayern Munich ប៉ុន្មានថ្ងៃប៉ុណ្ណោះមុន World Cup

តារាឆ្នើម របស់សេនេហ្គាល់កីឡាករ Sadio Mane ត្រូវបានគេប្តូរចេញ ក្នុងការប្រកួតត្រឹម តែបាន៣០នាទីឲ្យក្រុម Bayern Munich ទល់នឹងក្រុម Bremen កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ បានកំពុងក្តីបារម្ភ ចំពោះជម្រើសជាតិ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ ក៏កាន់តែខិតជិតមកដល់ទៅហើយនោះ ។

ខ្សែប្រយុទ្ធរូបនេះ បានទទួលភាពឈឺ ចាប់លើឆ្អឹងស្មងជើង និងបានអង្កុយលើទីលាន ទាំងមិនអស់ចិត្តរហូតដល់ក្រុមកីឡាករ និងក្រុមគ្រូពេទ្យ មកដល់ត្រួតពិនិត្យ ហើយសុំឲ្យកីឡាករ ត្រូវតែដាច់ខាតប្តូរចេញជំនួស ឲ្យកីឡាករផ្សេងវិញ ។

ក្រោយការប្រកួតគ្រូបង្វឹកលោក Nagelsmann បាននិយាយថា ការឈឺចាប់នៅផ្នែកខាងលើ នៃឆ្អឹងគឺជាកន្លែង ដែលធ្វើឲ្យគ្រប់គ្នាមិនមានអារម្មណ៍ល្អ ក្នុងការលេងបាល់ឡើយ ដែលចាំបាច់ ត្រូវតែឲ្យគាត់ធ្វើ ការប្រើប្រាស់កាំរស្មីX ក្នុងការពិនិត្យហើយយើងសង្ឃឹមថា នឹងទទួលបានដំណឹងល្អ និងមិនមានអ្វីធំដំទៅចុះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top