អតីតកីឡាករជម្រើសជាតិប៊ែលហ្ស៊ិក Eden Hazard កំពុងពិចារណាក្នុងការព្យួរស្បែកជើងក្នុងនាមជាកីឡាករបាល់ទាត់អាជីពហើយក្រោយពេលដែលនឹងសម្រេចចិត្តចាកចេញពី Real Madrid។
កីឡាកររូបនេះបានចុះហត្ថលេខាក្នុងការផ្ទេរទៅចូលរួមជាមួយនឹង Real Madrid ពីក្លឹប Chelsea ក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតមួយ កាលពីឆ្នាំ២០១៩ប៉ុន្តែមិនអាចបំពេញតាមការចង់បានរបស់ក្លឹបឡើយដោយបន្តរងរបួសជាប់រហូតមក។
អស់រយៈពេលជាច្រើនឆ្នាំរបួសនិងការវះកាត់ ហាក់ដូចជាមិនល្អប្រសើរឡើយហើយបច្ចុប្បន្នមានវ័យ៣២ឆ្នាំទៅហើយគាត់ហាក់ដូចជាមិនអាចត្រឡប់មកទំរង់លេងខ្លាំង ដូចកាលពីគ្រាដើមឡើយហើយទំនងជានឹងសម្រេចចិត្តចូលនិវត្តព្រមទាំងបដិសេធ សំណើរក្នុងការផ្ទេរទៅចូលរួមលីគអាមេរិកទៀតផង៕ ប្រែសម្រួល៖ស៊ុនលី