កីឡាករខ្សែប្រយុទ្ធជើងចាស់ Luis Suarez បានប្រកាសហើយថានឹងចាកចេញពីក្លឹបប្រេស៊ិល Gremio ហើយទោះបីជាកុងត្រានៅសល់រយៈពេលមួយឆ្នាំទៀតក្តី។
យោងតាមការចេញផ្សាយរបស់ The Goal បានអះអាងទៀតទោះបីជាយ៉ាងណាក្តីកីឡាករអ៊ុយរ៉ាហ្គាយរូបនេះក៏បានបដិសេធនឹងមិនទៅចូលរួមជាមួយនឹងក្លឹប Inter Miami ដែលកីឡាករ Lionel Messi កំពុងលេងឲ្យនោះដែរ។
គួរឲ្យដឹងដែរថា Suarez បានចូលរួមជាមួយនឹង Gremio ក្នុងកុងត្រារយៈពេល២ឆ្នាំកាលពីខែមករាកន្លងមកនេះប៉ុន្តែកាលពីថ្ងៃសៅរ៍ម្សិលមិញគាត់បានប្រកាសអំពីដំណឹងនៃការបញ្ចប់កុងត្រាមុនកាលកំណត់នៅត្រឹមខែធ្នូឆ្នាំនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី