ក្លឹបអេស្បាញ Real Madrid នៅថ្ងៃនេះបានប្រកាសហើយថា កីឡាករចំណូលថ្មី Arda Guler ត្រូវបានក្រុមការងារបញ្ជូនគាត់ទៅប្រទេសអេស្បាញ វិញហើយក្រោយពេលដែលបានទទួលរងរបួសនៅក្នុងការប្រកួតមិត្តភាពចុងក្រោយ។
យោងតាមការចេញផ្សាយរបស់ The Goal ក្លឹបយក្សនេះនៅមិនទាន់បានបញ្ចប់ការប្រកួតមិត្តភាពនៅក្រៅប្រទេសនៅឡើយប៉ុន្តែរបួសរបស់កីឡាករតួគីវ័យក្មេងមិនអាចអនុញ្ញាតិឲ្យគាត់បន្តមានវត្តមានទៀតឡើយ។
គួរឲ្យដឹងដែរថា Guler បានផ្ទេរមកចូលរួមជាមួយនឹង Real Madrid ពីក្លឹប Fenerbahce ក្នុងតម្លៃខ្លួន៣០លានផោនហើយក្នុងវ័យទើបតែ១៨ឆ្នាំគាត់បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យប៉ុន្តែរបួសក្បាលជង្គង់លើកនេះនឹងអាចឲ្យគាត់សម្រាកព្យាបាលរយៈពេលយូរជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី