ក្នុងកាលប្រកួត រវាងក្លឹបនៅលីគកំពូលហូឡង់គឺ Feyenoord និង FC Twente មានការកើតមាន នូវរឿងរ៉ាវដ៏ហួសចិត្ត ឬអាចថាគួរឲ្យអស់សំណើចមួយ។
ហេតុការណ៍នោះគឺអ្នកចាំទីរបស់ក្លឹប Feyenoord កីឡាករ Justin Bijlow បានឡើងជ្រុល ទៅឈូសបាល់ចេញក្រៅ បន្ទាប់មកដើម្បីពន្យារ កុំឲ្យបាល់លេងលឿនបាន រូបគេបាននឹកឃើញវិធីមួយ ដោយបោះបាល់ចូលទីលានវិញ ធ្វើឲ្យកីឡាកររបស់ Twente ខឹងយ៉ាងខ្លាំង និងបានកប់បាល់ដាក់ Justin តែម្តង ។

ភ្លាមៗនោះ អាជ្ញាកណ្ដាល ក៏បានផ្ដល់កាតលឿងដល់ Justin Bijlow ផងដែរ សម្រាប់ការលេងខូចរបស់រូបគេ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របាល់ទាត់នៅតែចាត់ទុកថាទង្វើរបស់ Justin គឺជាភាពឆ្លាតវៃមួយក្នុងការសង្គ្រោះបាល់ ពីការទាត់បញ្ចូលទីទោះជាវាខុសគោលការណ៍ Fair Play ក៏ដោយ ៕
