The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា បន្ទាប់ពីបានបរាជ័យក្នុងការទាក់ទងជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Victor Osimhen និងកីឡាករ Harry Kane ហើយនោះក្លឹប PSG នៅពេលនេះកំពុងចាប់ផ្តើមចរចាជាមួយនឹងកីឡាករគោលដៅទី៣គឺកីឡាករ Kolo Muaniវិញម្តង។
ប្រភពដដែលបានសរសេរទៀតថាក្លឹប PSG ហាក់ដូចជាអស់ចិត្តនឹងការព្យាយាមជាមួយនឹងកីឡាករគោលដៅទាំង២ហើយខណៈដែល Kane សម្លឹងឃើញតែ Bayern Munich ប៉ុណ្ណោះហើយ Osimhen នឹងមិនត្រូវលក់ចេញក្នុងតម្លៃក្រោម២០០លានផោននោះទេ។
នេះជាមូលហេតុដែលក្លឹបបារាំងចាប់ផ្តើមងាកមកចចរចាខ្សែប្រយុទ្ធឆ្នើម Kolo Muani វិញដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Frankfurt។
កីឡាកររូបនេះបានបង្ហាញខ្លួននៅក្នុងលីគកំពូលអាល្លឺម៉ង់រយៈពេល៣២ដងអាចរកគ្រាប់បាល់បានទៅដល់១៥គ្រាប់កាលពីរដូវកាលមុន៕ ប្រែសម្រួល៖ស៊ុនលី

