ខ្សែបម្រើ Pedri បាននិយាយទៅកាន់សារព័ត៌មាន LaVanguardia កាលពីពេលថ្មីៗនេះដោយបានធ្វើការទាត់ចោលពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមផ្លាស់ទៅកាន់ក្លឹប Paris Saint Germain។
Pedri បាននិយាយថា៖” ខ្ញុំទាមទារច្រើនណាស់ទើបព្រមចេញពី Barca។ តែយ៉ាងណាពាក្យចចាមអារ៉ាមមួយនេះ ខ្ញុំមិនចាប់អារម្មណ៍នោះទេ និយាយខ្ញុំចង់នៅតែ Barca ទេ “។
កីឡាករនេះបន្តថា៖” ខ្ញុំនឹងបន្តនៅ Barca នេះជាច្រើនឆ្នាំទៀត នេះជាក្លឹបក្នុងក្ដីស្រមៃរបស់ខ្ញុំ។ គោលដៅរបស់ខ្ញុំគឺនឹងក្លាយជាប្រធានក្រុម ហើយលេងនៅទីលានថ្មី Camp Nou “។
Peri ជាកីឡាកររបស់ Barca តាំងពីឆ្នាំ២០១៩មក ដោយនៅមានកុងត្រារហូតដល់ឆ្នាំ ២០២៦៕
ប្រភព៖ sabay