កីឡា

Chelsea ទិញ​​អ្នកចាំទី​ថ្មី​មួយ​រូប​ពី​ Brighton

ក្លឹប​ Chelsea បាន​ទិញ​យក​អ្នកចាំទី​ Robert Sanchez ពី​ក្លឹប​ Brighton & Hove Albion នៅ​ក្នុង​តម្លៃ​ប្រមាណ​ ៣១.៥លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano ។

បើ​តាម​ប្រភព​ដដែល​នេះ​ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ហើយ​ ដោយ​រង់ចាំ​ដែល​ពេល​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​។

អ្នកចាំទី​រូប​នេះ​នឹង​មក​ជំនួស​កន្លែង​អ្នកចាំទី​ Édouard Mendy ដែល​បាន​ផ្លាស់​ទៅ​កាន់​ Al Ahli ដូច្នេះ​កីឡាករ​នេះ​ត្រូវ​ប្រកួត​ប្រជែង​តំណែង​អ្នកចាំទី​ដៃ​ទី​១នឹង​ អ្នកចាំទី​ Kepa Arrizabalaga។

តាម​ពិត​ Sanchez ពិត​ចិត្ត​នឹង​ផ្លាស់​មក​ Chelsea ដោយ​គេ​មាន​គម្រោង​ចុះ​កុងត្រា​ជា​មួយ​តោខៀវ​ក្នុង​រយៈពេល​យូរ​៕

ប្រភព៖sabay

Most Popular

To Top