កីឡា

Pedri ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម ​ផ្លាស់​ទៅ​កាន់​ PSG

ខ្សែបម្រើ​ Pedri បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ LaVanguardia កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​បាន​ធ្វើ​ការ​ទាត់​ចោល​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ផ្លាស់​ទៅ​កាន់​ក្លឹប​ Paris Saint Germain​។

Pedri បាន​និយាយ​ថា​៖” ខ្ញុំ​ទាម​ទារ​ច្រើន​ណាស់​ទើប​ព្រម​ចេញ​ពី​ Barca។ តែ​យ៉ាង​ណា​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​នោះ​ទេ​ និយាយ​ខ្ញុំ​ចង់​នៅ​តែ​ Barca ទេ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” ខ្ញុំ​នឹង​បន្ត​នៅ​ Barca នេះ​ជា​ច្រើន​ឆ្នាំ​ទៀត​ នេះ​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​។ គោលដៅ​របស់​ខ្ញុំ​គឺ​នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ ហើយ​លេង​នៅ​ទីលាន​ថ្មី​ Camp Nou “។

Peri ជា​កីឡាករ​របស់​ Barca តាំង​ពី​ឆ្នាំ​២០១៩មក​ ដោយ​នៅ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​ ២០២៦៕

ប្រភព៖ sabay

Most Popular

To Top