The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបជើងឯកអង់គ្លេស Man City បានចាប់ផ្តើមការងារក្នុងការចរចា ជាមួយនឹងកីឡាករឆ្នើមម្នាក់របស់ក្លឹប Bayer Leverkusen ហើយ។
កីឡាករ Florian Wirtz ត្រូវបានគេមើលឃើញថា មានជំនាញនិងសមត្ថភាពដើម្បីមកជំនួសតំណែងរបស់កីឡាករ Riyad Mahrez បានដែលនឹងត្រូវធ្វើដំណើរ ទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Ahli។
កីឡាករ Wirtz កំពុងទាក់ចិត្តក្លឹបធំៗនៅអឺរ៉ុប ផងដែរក្នុងនាមជាកីឡាករឆ្នើមវ័យក្មេងម្នាក់ អាយុទើបតែ២០ឆ្នាំដោយអាចបំពេញតួនាទីបានយ៉ាងឥតខ្ជោះ ក្រោមការដឹកនាំក្លឹបរបស់លោក Xavi Alonso៕ ប្រែសម្រួល៖ស៊ុនលី