កីឡាករខ្សែប្រយុទ្ធជើងឆ្វេង Ousmane Dembele ប្រហែលជានឹងត្រូវបង្ខំចិត្តក្នុងការវិលត្រឡប់មកចូលរួមធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹប Barcelona វិញហើយក្រោយពេលដែលឯកសារផ្ទេរទៅចូលរួម PSG កំពុងជាប់គាំងនេះបើយោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះ។
កីឡាករបារាំងរូបនេះរំពឹងថា នឹងអាចចូលរួមជាមួយនឹងក្លឹប PSG ក្នុងតម្លៃខ្លួនប្រមាណជា៥០លានផោនប៉ុន្តែដំណើរការរៀបចំឯកសារមានភាពយឺតយ៉ាវ បានធ្វើឲ្យខាង PSG មិនទាន់បានទទួលឯកសារតាមការចង់បានធ្វើឲ្យការខកខានការតេស្តសសុខភាព និងដំណើរការផ្សេងទៀតកំពុងជាប់គាំង។
នេះបានធ្វើឲ្យ Barcelona បានសម្រេចចិត្ត ធ្វើការកោះហៅកីឡាកររូបនេះមកចូលរួមក្លឹបវិញសិនក្នុងកហ្វឹកហាត់ត្រៀមរដូវកាលថ្មី និងរងចាំរហូតដល់ការងារ និងបញ្ហាទាំងអស់ត្រូវបានដោះស្រាយជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី