ក្លឹបយក្សអេស្បាញ Real Madrid បានបញ្ចេញសេចក្តីប្រកាសមួយដើម្បី ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថាប្រធានក្លឹបលោក Florentino Perez នឹងចាកចេញពីតំណែងនៅក្នុងពេលឆាប់ៗនេះ។
The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាសេចក្តីប្រកាសបានបញ្ជាក់ថា ដំណឹងចចាមអារ៉ាមទាំងនោះគឺជាព័ត៌មាន មិនពិតនោះឡើយហើយវាជាព័ត៌មាន ដែលមិនមានអ្វីដែលពាក់ព័ន្ធសោះសម្រាប់គ្រប់គ្នាអាចជឿជាក់បាន។
លោក Perez បានមកដឹកនាំក្លឹបក្នុងនាមជាប្រធានក្លឹប តាំងតែពីឆ្នាំ២០០០ហើយគាត់បានទទួលជោគជ័យយ៉ាងខ្លាំងដោយអាចជួយក្លឹបលើកពាន Champions League ដល់ទៅ៦ដងនិងពានរង្វាន់ La Liga ចំនួន៦ដងនិងបាននាំយកកីឡាករល្បីៗជាច្រើនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី