កីឡា

PSG ដកឈ្មោះ Mbappe ពីហាងលក់ឯកសណ្ឋានរបស់ក្លឹប

AFP

ក្លឹបយក្សបារាំង PSG បានធ្វើឲ្យកំដៅជាមួយនឹងកីឡាករ Mbappe កាន់តែក្តៅខ្លាំងឡើងក្រោយពេលដែលបានសម្រេចចិត្តក្នុងការលប់ចោលបដានៅហាងនិងក្លឹបជាមួយនឹងរបស់កីឡាករបារាំងរូបនេះហើយសូម្បីតែឯកសណ្ឋានដែលមានឈ្មោះរបស់គាត់ក៏មិនមានក្នុងវេបសាយទៀតដែរ។

កីឡាករបារាំងរូបនេះត្រូវបានលេចឬព័ត៌មានជាច្រើនក្នុងការសម្រេចចិត្តចាកចេញពី PSGតាំងតែពីដើមរដូវក្តៅនេះទោះបីជាកុងត្រារបស់គាត់មានរហូតដល់ឆ្នាំ២០២៤ក្តីប៉ុន្តែក្លឹបមិនចង់លក់គាត់ចេញក្នុងតម្លៃថោកឬគ្មានតម្លៃខ្លួននោះទេទើបបានបង្កទៅជាបញ្ហាមិនត្រូវររ៉ូវគ្នាកើតឡើង។

កីឡាករខ្សែប្រយុទ្ធ២៤ឆ្នាំរូបនេះបានបង្ខំចិត្តទៅធ្វើការហ្វឹកហាត់ទាំងដែលមិនសប្បាយចិត្តហើយនៅតែបន្តចិញ្ចឹមចិត្តក្នុងការចាកចេញពីក្លឹប PSG ទៅចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madridប៉ុន្តែជឿជាក់ថា PSG មិនស្តាប់សំណើរដែលក្រោមតម្លៃខ្លួន២៥០លានផោននោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top