កីឡា

Barcelona ជ្រើសយកគោលដៅថ្មី ក្រោយ PSG ព្រមលក់ Neymar ឲ្យទៅ Al Hilal

ប្រភព៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានកំណត់បានគោលដៅថ្មីមួយទៀត ហើយបន្ទាប់ពីបរាជ័យ ក្នុងការបញ្ចុះបញ្ចូល PSG ដើម្បីលក់ Neymar ឲ្យវិលមកអេស្បាញវិញ

PSG ត្រូវបានគេជឿជាក់ថា បានសម្រេចចិត្ត ក្នុងការលក់កីឡាករ​ Neymar ទៅឲ្យក្លឹបនៅលីគកំពូល អារ៉ាប៊ីសាអូឌីត Al Hilal ក្នុងតម្លៃខ្លួនដល់ទៅ ១៥០លានផោន ដោយក្នុងនោះកីឡាករ ក៏បានព្រមព្រៀងរួចទៅហើយដែរ។

ទោះបីជាយ៉ាងណាក្តី Barcelona បានរកឃើញកីឡាករ ជំនួសគោលដៅវិញបានភ្លាមៗ គឺកីឡាករប៉ទុយហ្គាល់ Joao Felix ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប AT Madrid។

អនាគតរបស់ Felix ហាក់នៅមិនទាន់ច្បាស់ នៅឡើយក្រោយពេលដែលវិលត្រឡប់ មកកាន់ទឹកដី អេស្បាញ ក្រោយបានលេង មួយរដូវកាល ក្នុងនាមជាកីឡាករខ្ចីជើង ជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីរដូវកាលមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top