កីឡា

De Jong៖ខ្ញុំចង់បន្ត រស់នៅ Barcelona

ប្រភព៖ AFP

កីឡាករ Frenkie de Jong បានធ្វើការបញ្ជាក់សាជាថ្មី ហើយថា គាត់ចង់បន្ត រស់នៅរយៈពេលវែងបន្ថែមទៀត នៅពេលខាងមុខជាមួយនឹងក្លឹប Barcelona ទោះបីជាតែងតែទទួលបានព័ត៌មានថា នឹងចាកចេញពីក្លឹបនេះក្តី

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងទៀតថា កីឡាករខ្សែបម្រើហូឡង់រូបនេះ បានក្លាយជាគោលដៅ នៃការដោះដូរជាមួយនឹង ក្លឹបបិសាចក្រហម Man UTD នាពេលចុងក្រោយនេះ ប៉ុន្តែត្រូវបានកីឡាករបដិសេធតម្លៃខ្លួន ប្រមាណជា១០០លានផោន ហើយបញ្ជាក់មិនចង់ចាកចេញពី Camp Nou ឡើយ។

De Jong បាននិយាយថា៖ ខ្ញុំតែងតែចង់បន្តរស់នៅជាមួយនឹង Barcelona ។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាមិនទាន់បានលើកពាន La Liga នៅលើយប៉ុន្តែយើងនឹង បន្តលើកពានជាច្រើនទៀតបន្ទាប់ពី Copa del Reyជាមួយគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top