កីឡា

Neymar យល់ព្រមទទួលកុងត្រា កញ្ចប់យក្សផ្លាស់ ទៅលេងនៅ Al Hilal

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាកីឡាករប្រេស៊ីល បានសម្រេចចិត្ត យ៉ាងភ្ញាក់ផ្អើល ក្នុងការទទួលយកកុងត្រា ជាមួយនឹងក្លឹប Al Hilal ដើម្បីផ្ទេរទៅលេងនៅលីគកំពូល អារ៉ាប៊ីសាអូឌីត

ប្រភពដដែល បានសរសេរកីឡាករ ប្រេស៊ីលរូបនេះបានទទួលយកកុងត្រា រយៈពេល២ឆ្នាំ ដែលអាចឲ្យគាត់រកចំណូល បានទៅដល់១៦០លានផោន ហើយក្នុងនោះក្លឹប PSG ក៏ព្រមទទួលយកកុងត្រាតម្លៃខ្លួន យ៉ាងច្រើនសន្ធឹកផងដែរ។

គួរឲ្យដឹងដែរថា កន្លងមក Neymar បានក្លាយទៅជាកីឡាករ ដែលមានតម្លៃខ្លួន ច្រើនជាងគេបំផុតលើពិភពឡោកប្រមាណ ជា២២២លានផោនតាំងតែពីឆ្នាំ២០១៧ ក្នុងពេលដែលបានផ្លាស់ពីក្លឹប Barcelona មកចូលរួមក្លឹបបារាំង PSG៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top