យោងតាមការអះអាងដោយអ្នកជំនាញ ខាងដោះដូរកីឡាករលោក Fabrizio Romano បានឲ្យដឹងថា នៅមុនបញ្ចប់ទៅ នៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្លឹបហង្សក្រហមបានទិញបានកីឡាករចំណូលថ្មីម្នាក់ទៀតហើយ។
ប្រភព The Goal បានចេញផ្សាយអំពីព័ត៌មាននេះដោយអះអាងទៀតថា កីឡាករចំណូលថ្មីដែលជាជនជាតិជប៉ុន មានឈ្មោះថា Wataru Endo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Stuttgard ប្រទេសអាល្លឺម៉ង់។
គួរឲ្យដឹងដែរថាបើមិនមានអ្វីប្រែប្រួលទេកីឡាករខ្សែបម្រើជប៉ុន រូបនេះនឹងមានតម្លៃខ្លួនប្រមានជា១៨លានផោនហើយនឹងត្រូវធ្វើដំណើរមកអង់គ្លេស ដើម្បីធ្វើតេស្តសុខភាពនៅថ្ងៃព្រហស្បតិ៍នេះហើយ៕ ប្រែសម្រួល៖ស៊ុនលី