កីឡា

Neymar បញ្ជាក់ថា CR7 ជាមូលហេតុ នៃការលើកទឹកចិត្តមកចូលរួម Saudi Pro League

រូបភាពពី៖​ AFP

កីឡាករប្រេស៊ីល Neymar បានធ្វើការសរសើរយ៉ាងខ្លាំង ចំពោះឥទ្ធិពលរបស់កីឡាករ Crsitiano Ronaldo ដែលកំពុងធ្វើសម្រាប់លីគកំពូលរបស់អារ៉ាប៊ីសាអូឌីត Saudi Pro League ដោយជាក់ស្តែងវាក៏ជាមូលហេតុ ដែលលើកទឹកចិត្តខ្លួនឲ្យមកចូលរួមនៅទីនេះដែរ។

កីឡាករវ័យ៣១ឆ្នាំរូបនេះបានសម្រេចចិត្តក្នុងការធ្វើដំណើរមកចូលរួមជាមួយនឹងក្លឹប Al Hilal ក្នុងតម្លៃខ្លួនយ៉ាងច្រើនហើយបានបញ្ជាក់ថា នេះគឺជាអ្វីដែលគាត់បានលើកឡើងអំពីកត្តាឥទ្ធិពលរបស់កីឡាករ CR7 ដែលចូលរួមជាមួយនឹងក្លឹប Al Nassr។

Neymar បាននិយាយថា៖ គ្រប់គ្នាគិតថា គាត់ឆ្កួតប៉ុន្តែនៅក្រោយមកគ្រប់គ្នាបានមើលឃើញថា លីគនៅទីនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជក់ចិត្ត និងគួរឲ្យចង់ទស្សនាឡើង។

គួរឲ្យដឹងដែរថា Neymar បានផ្លាស់មកទីនេះក្នុងនាម ជាកីឡាករដែលមានតម្លៃខ្លួនដល់ទៅរាប់រយលានផោនហើយកុងត្រា របស់គាត់ដែលទទួលបានមានទៅដល់១៣៧លានផោនក្នុងមួយឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top