ភ្នំពេញ ៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានក្លាយជាប្រធានសហព័ន្ធ បាញ់កាំភ្លើងកម្ពុជា អណត្តីថ្មី ខណៈលោក មៀច សុផាន់ណា ក្លាយជាប្រធានកិត្តិយ សសហព័ន្ធបានទទួលការគាំទ្រ ពីអង្គមហាសន្និបាតវិសាមញ្ញា បន្ទាប់ពីសហព័ន្ធ បានធ្វើមហាសន្និបាត វិសាមញ្ញារបស់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

ក្នុងឱកាសមហាសន្និបាត វិសាមញ្ញាដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិបត្តិគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ណយ ផាណា តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា។

លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក ប្រតិបត្តិគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានកិត្តិយស សហព័ន្ធបានមានប្រសាសន៍ថា រូបលោកនៅតែបន្តជួយសហព័ន្ធនេះដដែល ក្នុងនាមជាប្រធានកិត្តិយស ហើយលោកបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក-សមាជិការទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដោយធ្វើការប្រកបដោយមិត្តភាព និងសាមគ្គីភាពគ្នា ដើម្បីអភិឌ្ឍន កីឡាបាញ់កាំភ្លើងកន្លងមក ។

លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានក្លាយជាប្រធានសហព័ន្ធបាញ់ កាំភ្លើងកម្ពុជាអណត្តីថ្មី លោក មៀច សុផាន់ណា ក្លាយជាប្រធានកិត្តិយស លោក មៀច សុវិទ្ធិការ្យដាវីត អនុប្រធាន លោក អាំង សុផានិត លោក ជា សណ្តាប់ លោក ពៅ តិចឡេង លោក វុធថា ដាវណ្ណ លោក ប៉ាវ វណ្ណា លោក ខៃ វណ្ណៈ លោក កែវ ហុកលី និងលោក Tan Jeck Hong ៕


