The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ នឹងខកខានមិនអាចផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បានឡើយនៅក្នុង ទីផ្សាររដូវក្តៅនេះ។
ប្រភពដដែលបានសរសេរទៀតថា ក្លឹបមេឃខៀវ Man City បែរជាបានសម្រេចចិត្ត ក្នុងការទទួលយកកុងត្រាខ្ចីជើង កីឡាករខ្សែការពាររូបនេះ ទៅក្លឹបអេស្បាញ Barcelona ជំនួសវិញ ។
កីឡាករ Cancelo ទើបតែវិលត្រឡប់មកពីក្លឹប Bayern Munich វិញកាលពីខែមករា ក្នុងនាមជាកីឡាករខ្ចីជើងផងដែរ ប៉ុន្តែបច្ចុប្បន្នកំពុងរកវិធីសាស្ត្រ ក្នុងការចាកចេញហើយ ក្នុងនោះមានក្លឹប Burnley និង Arsenal ផងកំពុងព្យាយាមចរចា៕
ប្រែសម្រួល៖ស៊ុនលី