The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Al Nassr ដែលកំពុងមានវត្តមានរបស់កីឡាករ CR7 នោះនឹងត្រៀមចំណាយលុយមួយចំនួនធំទៀតដើម្បីនាំយកកីឡាករល្បីៗពីអឺរ៉ុប។
ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នក្លឹបកំពុងចរចាជាមួយនឹងកីឡាករ២រូបដែលកំពុងមានឈ្មោះល្បីក្នុងពិភពបាល់ទាត់អឺរ៉ុប ដែលក្នុងនោះមានដូចជា Aymeric Laporte និងកីឡាករ Otavio ជាមួយនឹងកញ្ចប់ប្រាក់ប្រមាណជា៧៧លានផោន។
តាមផែនការលទ្ធផលនៃការចរចាគ្នាជាមួយនឹងក្លឹប Man City និងក្លឹប Porto នឹងត្រូវប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយដែលក្នុងនោះ Laporte នឹងអាចមានតម្លៃប្រមាណជា២៦លានផោនខណៈដែល Otavio នឹងមានតម្លៃប្រមាណជា៥១លានផោន៕ ប្រែសម្រួល៖ស៊ុនលី