កីឡា

Man UTD សម្លឹងឃើញអ្នកចាំទីជម្រើសទី២សម្រាប់ជួយ Onana

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបបិសាចក្រហម Man UTD បានកំណត់បានកីឡាករអ្នកចាំទីឆ្នើមម្នាក់របស់ក្លឹប Benfica ដើម្បីឲ្យមកធ្វើការជាមួយនឹងកីឡាករចំណូលថ្មី Onana ក្នុងនាមជាជម្រើសទី២។

កីឡាករ Odisseas Vlachodimos នឹងអាចមកជំនួសតំណែងរបស់កីឡាករ Dean Henderson ដែលនឹងត្រៀមខ្លួនដើម្បីចាកចេញពីទឹកដិ Old Trafford ហើយជឿជាក់ថាការប្រកាសជាផ្លូវការនឹងអាចធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។

កីឡាករVlachodimos បានបង្ហាញខ្លួនចំនួន៥៤ដងឲ្យក្លឹប Benfica កាលពីរដូវកាលមុននិអាចធ្វើបាន Clean Sheet ដល់តោ៣៤ដងកំពុងទាក់ទាញចិត្តក្លឹបរបស់អឺរ៉ុបជាច្រើននៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top