កីឡា

Barcelona កៀកនឹងប្រកាសកុងត្រាជាមួយនឹង Cancelo

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona បានដាក់ក្តីសង្ឃឹមថានឹងអាចបញ្ចប់ការចរចាជាមួយនឹងកីឡាករ Joao Cancelo ពីក្លឹប Man City នៅសប្តាហ៍ខាងមុខនេះ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករ Cancelo មិនទាន់បានបង្ហាញខ្លួនប្រកួតឲ្យក្លឹប Man City វិញឡើយតាំងតែពីខែមករានៅពេលដែលគាត់បានវិលត្រឡប់ពីកុងត្រាខ្ចីជើងជាមួយនឹង Bayern Munich រួចមកនោះ។

ទោះបីជាយ៉ាងណាក្តីកុងត្រាដែលអាចធ្វើឡើងអាចត្រឹមជាកុងត្រាខ្ចីជើងសាជាថ្មី ដោយសារតែការចរចាតម្លៃអាចនឹងមិនត្រូវរ៉ូវគ្នាហើយជឿជាក់ថា កីឡាករផ្ទាល់ក៏មិនចង់បន្តលេងនៅ Etihad ទៀតឡើយ។

Barcelona បានព្យាយាមតាមចរចាកីឡាកររូបនេះជាច្រើនសប្តាហ៍កន្លងមកហើយហើយប្រសិនបើការងារជោគជ័យ Cancelo នឹងក្លាយទៅជាកីឡាករចំណូលថ្មីទី៧របស់ក្លឹបនៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top