កីឡា

Man UTD នឹងបាត់បង់ កីឡាករវ័យក្មេងឆ្នើមម្នាក់ទៀត

រូបភាពពី៖​ AFP

កីឡាករខ្សែការពារវ័យក្មេងឆ្នើមរបស់ក្លឹបបិសាចក្រហម Man UTD ដែលមានឈ្មោះថា Alvaro Fernandez នឹងត្រូវត្រៀមខ្លួនចាកចេញពីក្លឹបម្នាក់ទៀតហើយ ក្រោយពេលដែលបានសម្រេចចិត្តរកឃើញក្លឹបថ្មី ដើម្បីរួមរស់ហើយនោះ។

The Goal ជឿជាក់ថាក្លឹប Burnley បានទាក់ចិត្តយកបានកីឡាករ Alvaroក្នុងវ័យទើបតែ២០ឆ្នាំរូបនេះទៅរួមក្លឹបដោយសង្ឃឹមថាបទពិសោធនិងកម្លាំងដ៏ខ្លាំងក្លារបស់កីឡាករវ័យក្មេងរូបនេះ នឹងអាចជួយដល់កិច្ចការងារក្រុមនៅរដូវកាលថ្មីនេះ។

ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តចុងក្រោយ នៅមិនទាន់បានធ្វើនៅឡើយទេហើយសង្ឃឹមថាក៏នឹងមានការប្រកួតប្រជែងពីក្លឹបផ្សេងៗទៀតមកពីអេស្បាញ ផងដែរដូចជា Granada ជាដើម។

ទោះបីជាយ៉ាងណាក្តីកុងត្រានេះអាចត្រឹមជាកុងត្រាខ្ចីជើងប៉ុណ្ណោះពីព្រោះថាគ្រូបង្វឹកលោក Erik ten Hag​របស់ Man UTD មិនចង់ឲ្យកីឡាកររូបនេះចាកចេញឡើយ ប៉ុន្តែជឿជាក់ថា ការទទួលបានឳកាសលេងនៅក្លឹបផ្សេងមួយរដូវកាលឬពីររដូវកាលគឺជាពេលវេលាដ៏ល្អបំផុត សម្រាប់ដុះខាត់កីឡាករ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top