កីឡា

Man UTD និង Chelsea នឹងមិនអាចយកបាន Toney បានឡើយ

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹប Brentford លោក Thomas Frank បានអះអាងសាជាថ្មីហើយថាកីឡាករ Ivan Toney នឹងមិនអាចលក់ចេញ បានឡើយក្នុងតម្លៃទាប ជាដាច់ខាត។

គេបានដឹងហើយថា ក្លឹបដែលកំពុងតាមព្យាយាម ចែចង់កីឡាករឆ្នើមនោះបំផុតនោះ មានដូចជាក្លឹបបិសាចក្រហម Man UTD និងក្លឹបតោខៀវ Chelsea ជាដើមប៉ុន្តែទោះបីជាបានប៉ុនប៉ងជាច្រើនដង ក្តីលទ្ធផលហាក់ដូចជាមិនអាចទៅរួចឡើយ ជាពិសេសបញ្ហាតម្លៃខ្លួនកីឡាករ។

ទោះបីជាយ់ាងណាក្តី កីឡាករ វ័យ២៧ឆ្នាំរូបនេះ កំពុងជាប់បម្រាមពី FA ពាក់ព័ន្ធទៅនឹង ការលួចបន្លំលទ្ធផល ការប្រកួតតាំងតែពី ឧសភាមកម្ល៉េះហើយជឿជាក់ថា គាត់នឹងមិនអាចបង្ហាញខ្លួនបានឡើយ រហូទដល់ខែមករាឆ្នាំ២០២៤៕

ប្រែសម្រួល៖ស៊ុនលី

ប្រភព ៖ AFP

Most Popular

To Top