កីឡា

Batshuayi ត្រៀមវិលត្រឡប់លីគ កំពូលអង់គ្លេសវិញ

ប្រភព ៖ AFP

កីឡាករខ្សែប្រយុទ្ធ Batshuayi ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Fenerbahce នោះនៅពេលនេះ កំពុងស្វែងរកឳកាសក្នុងការ វិលត្រឡប់លីគកំពូល អង់គ្លេសវិញហើយ ។

The Goal ចេញផ្សាយ នៅថ្ងៃនេះបានសរសេរថាកីឡាករ ដែលធ្លាប់លេងនៅអង់គ្លេសជាមួយនឹងក្លឹបតោខៀវ Chelsea រូបនេះកំពុងទទួលបាន សំណើរពីក្លឹប Nottinghem Forest ដើម្បីវិលត្រឡប់លីគកំពូលអង់គ្លេសវិញ ក្នុងតម្លៃខ្លួនប្រមាណជា៤លានផោន។

ទោះបីជាយ៉ាងណាក្តីការ​ចរចាគ្នាក្លឹបអង់គ្លេសនិងកីឡាករ ផ្ទាល់បានធ្វើឡើងរួចរាល់ហើយ ប៉ុន្តែការចចារជាមួយ នឹងក្លឹបតួគី នៅមិនទាន់បានសម្រេចនៅឡើយដោយ សារតែ Fenerbahc e សង្ឃឹមថានឹងអាចទាមទារតម្លៃ្ខលួន កីឡាកររូបនេះយ៉ាងហោច ណាស់១០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top