កីឡា

លោក គង់ ចាន់ធីណា ប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យកីឡាហាប់គីដូ តាមបណ្តាខេត្តនៅទូទាំងប្រទេស

រូបភាពពី៖​ លី ភីលីព

ភ្នំពេញ៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា និងជាគ្រូបង្វឹកបាន ប្តេជ្ញាខិតខំបន្ថែមទៀត ​ដើម្បីអភិវឌ្ឍវិស័យកីឡាហាប់គីដូឲ្យកាន់តែរលូន និងទទួលបានជោគជ័យ នាពេលខាងមុខ ស្របពេលលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូកម្ពុជាជំរុញការអអភិវឌ្ឍវិស័យធនធានកីឡាករ-កីឡាការិនីហាប់គីដូតាមបណ្តាខេត្តនៅទូទាំងប្រទេស។

លោក គង់ ចាន់ធីណា បានមានប្រសាសន៍ថា យោងតាមផែនការមេរបស់ថ្នាក់ដឹកនាំសហព័ន្ធបាននឹងកំពុងសម្រួចទិសដៅអភិវឌ្ឍវិស័យកីឡាហាប់គីដូឲ្យកាន់តែរីកចម្រើនបន្ថែមទៀតដោយលោកឧកញ៉ា សៅ សេងហាក់ បានជំរុញឲ្យកីឡាករ-កីឡាការិនីខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសម ត្ថភាពឲ្យកាន់តែល្អប្រសើរក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោលនាថ្ងៃអនាគត។

លោកអគ្គលេខាធិការបន្តថា សហព័ន្ធបាននូវសមិទ្ធផលមួយចំនួន ដូចជាការបណ្តុះបណ្តាលកីឡាករ កីឡាការិនី បានបើកវគ្គបង្ហាត់ស្នៀតជំនាញបច្ចេកទេស ដើម្បីការពារសន្តិសុខទៅដល់ក្រុមគ្រូបង្គោលមកពីសាលាបណ្ឌិតសភានគរបាលជាតិ ។

ក្នុងពេលដំណាលគ្នានេះ សហព័ន្ធបានបើកវគ្គហាប់គីដូ បង្ហាត់ទៅដល់ក្រុមកងកម្លាំង មកពីបញ្ជាការដ្ឋាន កងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ។
លោកអគ្គលេខាធិការរូបនេះបន្ថែមទៀតថា សហព័ន្ធខ្មែរកីឡាហាប់គីដូមានក្លិបមួយចំនួនធំនៅរាជធានីភ្នំពេញ ដែលកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មភាព ជាពិសេសក្លិបកំពុងហ្វឹកហាត់នៅអាគារមជ្ឈមណ្ឌលកីឡារបស់ក្រសួងមហាផ្ទៃក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
សព្វសហព័ន្ធត្រូវបានទទួលស្គាល់ជាផ្លូវការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែសហព័ន្ធមិនទាន់ទទួលបានថវិកាឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា៕

Most Popular

To Top