បរទេស៖ កីឡាករក្រុមរបស់ Aston Villa ក្រោយទទួលបានជ័យជំនះក្នុងលទ្ធផល៣ទល់នឹង១លើក្រុម Burnley កាលពីយប់មិញហើយនោះ ត្រូវបានរងការវាយប្រហារក្នុងពេលដែលធ្វើដំណើរត្រឡប់មកផ្ទះវិញ។
ក្រុមរបស់លោកគ្រូ Unai Emery ស្ថិតនៅក្នុងពេលធ្វើដំណើរចេញពីកីឡាដ្ឋាន Turf Moor បានជួបបញ្ហានេះនៅត្រង់ចំណុចផ្លូវប្រសព្វមួយក្នុងទីក្រុង Burnley ភាគខាងលិចដោយក្នុងនោះការខូចខាតកញ្ចក់ឡានដែលធ្ងន់ធ្ងរបំផុតតាមរយៈការគប់ដុំថ្ម។
ភ្លាមៗក្រុម Burnley បានចេញសេចក្តីថ្លែងការណ៍ចូលរួមការសោកស្តាយចំពោះហេតុការណ៍នេះ ប៉ុន្តែនឹងធ្វើការស្រាវជ្រាវដើម្បីស្វែងរកពីមូលហេតុពិតថា មានការពាក់ព័ន្ធទៅនឹងក្រុមអ្នកគាំទ្ររបស់ខ្លួនឬយ៉ាងណា ទោះបីជាវាមិនបានធ្វើឲ្យអ្នករបួសឬប៉ះពាល់ដល់អាយុជីវិតក្តី៕ ប្រែសម្រួល៖ស៊ុនលី