The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអ្នកមានបារាំង PSG ទីបំផុតអាចចុះកុងត្រាទិញបានកីឡាករ Kolo Muani ហើយពីក្លឹប Eintracht Frankfurt ក្នុងតម្លៃខ្លួនដល់ទៅ៧៧លានផោន។
កីឡាករ Muani បានបញ្ចប់ការចរចាគ្នាជាមួយនឹង PSG ក្រោយពេលបានព្យាយាមប្រឆាំងនឹងក្លឹបចាស់ដើម្បីធ្វើយ៉ាងណាអាចផ្ទេរគាត់ទៅបារាំងបានតាមបំណង។
រដូវកាលនេះ Muani បានបង្ហាញខ្លួនតែ៤ដងប៉ុណ្ណោះឲ្យ Frankfurt និងរកបាន៣គ្រាប់មកហើយប៉ុន្តែគាត់នៅតែចង់វិលត្រឡប់លីគកំពូលបារាំងវិញដែលកាលពីមុនធ្លាប់លេងឲ្យក្លឹប Nantes ។នៅអាល្លឺម៉ង់នេះគាត់អាចរកគ្រាប់បាល់បានសរុបដល់ទៅ២៦គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៥០ប្រកួត៕ ប្រែសម្រួល៖ស៊ុនលី
